អាហារូបករណ៍ ១០០% ជាច្រើនកន្លែងកំពុងរង់ចំា ចាប់ផ្តើមចុះឈ្មោះសុំអាហារូបករណ៏ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២៦ ចូលរៀននៅថ្ងៃទី ០២ ខែ មករា ឆ្នាំ២០២៧ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

សូមស្វាគមន៏


មកកាន់គេហទំព័ររបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ការបរិច្ឆេទនៃការចូលរៀន


លើកទី១​ ចូលរៀននៅ ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ២០២៦ និង លើកទី២ ចូលរៀននៅ ថ្ងៃទី​២៨ ខែ ធ្នូ ឆ្នាំ២០២៦


ម៉ោងសិក្សា


ថ្ងៃចន្ទ ដល់ សុក្រ ព្រឹក: ៧:៣០ - ១១:៣០ / រសៀល: ១:៣០ - ៥:៣០ / យប់: ៥:៣០ - ៨:៣០

ថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ: ៧:៣០ - ១១:៣០ និង ១:៣០ - ៥:៣០

ជំនាញ

លក្ខខណ្ឌនៃការទទួលបានអាហារូបករណ៏

ថ្នាក់សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១


បេក្ខជនទាំង​​ពីរ​ភេទ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬវិញ្ញាបនបត្រស្ពានចម្លងបន្តជំនាញ ឬបេក្ខជនដែលមានប័ណ្ណគ្រួសារក្រីក្រ១ ក្រីក្រ២ និងមានប័ណ្ណគ្រួសារងាយរងហានិភ័យ

ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស


បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឬវិស្វករ


បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។